Building on Firm Foundations (Khmer)
Price $4.00
Description
ចំណងជើងជាភាសាខ្មែរ (Khmer Title): សង់លើគ្រឹះមាំ
Author: Trevor Mcllwain, New Tribes Mission
សៀវភៅ «សង់លើគ្រឹះមាំ» ដែលពេញនិយមបំផុត និង ប្រើច្រើនបំផុតនោះ ឥឡូវនេះចេញជា ពីរ ភាសាហើយ!គ្រឹះស្ថាន «ប្រភពប្រាជ្ញា» សូមណែនាំឲ្យស្គាល់សៀវភៅនេះក្នុងទម្រង់ថ្មី ជាសៀវភៅ ១ក្បាល ដែលមាន ៦៨មេរៀន ជាភាសាខ្មែរ និង ភាសាអង់គ្លេស។ លោក ម៉ាកឺលវេន ទ្រែវឺរ មានប្រសាសន៍ថា «មនុស្សភាគច្រើនមិនទាន់យល់ពី ខ គម្ពីរយ៉ូហាន ៣: ១៦ នៅឡើយទេ ពីព្រោះពួកគេមិនទាន់ស្គាល់ថាព្រះជាអ្នកណា? តើព្រះរាជបុត្រានៃព្រះជាអ្នកណា? តើសេចក្តីជំនឿជាអ្វី? តើព្រះគុណជាអ្វី? ហើយហេតុអ្វីបានជាគេត្រូវវិនាស?» សៀវភៅនេះ ផលិតឡើងជាពិសេសដើម្បីជួយសិស្សឲ្យមានការងាយស្រួលក្នុងការតាមទាន់ មុខវិជ្ជាសិក្សាជាភស្តុតាងបង្ហាញពីជោគជ័យដ៏ធំឧត្តម ដែលមានន័យពីទំនាក់ទំនងដ៏ពេញ លេញរបស់ព្រះបន្ទូលចំពោះប្រជាជនកម្ពុជា។ ខណ:ដែលមានការផ្សាយដំណឹងល្អជាច្រើនបានចាប់ផ្តើមពីដំបូងមកនោះ សៀវភៅ «គ្រឹះមាំ» នឹងនាំអ្នកដឹកនាំ និង អ្នកស្តាប់ឲ្យត្រឡប់ទៅកណ្ឌលោកុប្បត្តិជាមុនសិន ដើម្បីឲ្យបានយល់ដឹងយ៉ាងច្បាស់ពីការធ្លាក់ចុះរបស់មនុស្សជាតិ និង ការតាំងសញ្ញារវាងលោក អ័្របាហាំ និង ព្រះ ព្រមទាំងពិនិត្យមើលពីការវង្វេងរបស់ជនជាតិអ៊ីស្រាអែលដែរ តែចុងក្រោយបានបពា្ចប់ជាមួយកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទដែលបានបំពេញសម្រេចសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស។ សៀវភៅ «គ្រឹះមាំ» ជាសារគន្លឹះដ៏សំខាន់មួយសម្រាប់ក្រុមជំនុំកម្ពុជាក្នុងពេលដែលប្រទេសមួយនេះ ត្រូវការជាខ្លាំងនូវគ្រឹះនៃសេចក្តីពិត ដែលមិនរង្គើហើយមានប្រយោជន៍សម្រាប់ទាំងអ្នកដែលកំពុងគិតពីនគរព្រះ និង ទាំងអ្នកដែលបាននៅក្នុងនរគព្រះ។ សៀវភៅនេះ មានរូបភាព និង សំនួរបំផុសគំនិតជាច្រើនក៏ជាឯកសារដ៏មានប្រយោជន៍ ព្រមទាំងជាជំនួយដ៏ល្អសម្រាប់អ្នកបម្រើព្រះច្បាស់លាស់ម្នាក់៕




Reviews
There are no reviews yet.